ឯកឧត្ដម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.vanromrcm-press.com.kh ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.vanromrcm-press.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្ដម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ




(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិក របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន-អនុប្រធានក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក-ឃុំ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។




សកម្មភាពនៃការប្រកាសបញ្ចូលសមាជិកថ្មីនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើន និងការកើនឡើងនូវកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។

នេះជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនជំនាន់ក្រោយ នៅតែបន្តផ្តល់សេចក្តីទុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់គណបក្ស ដែលជាបង្អែកដ៏រឹងមាំក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

នៅក្នុងឱកាសនោះ គណៈអធិបតីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាថ្មីទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពនិងអនុវត្តតាមលក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍភូមិ-ឃុំ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋតទៅអនាគត៕







Previous Post Next Post