ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួម និងអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.vanromrcm-press.com.kh ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.vanromrcm-press.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួម និងអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួម និងអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។




ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។




ឯកឧត្តមបណ្ឌិតសភាចារ្យ អូក រ៉ាប៊ុន បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយ​ស្រួលដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងបន្តយកចិត្តទុក​ដាក់​ជាមួយគ្រួសារ​កង​ទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ ចំពោះបងប្អូនពលករ នៅ​ខេត្តកំពង់ឆ្នាំង​កំពុងមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែងទៀត ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។




ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខផងដែរ៕



Previous Post Next Post