អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.vanromrcm-press.com.kh ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.vanromrcm-press.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង

 អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង




ស្វាយរៀង៖ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំ នៅក្រុងបាវិត ខេត្តស្វាយរៀង។



ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ជុំវិញប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចបញ្ជាក់លម្អិតអំពីចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងសម្ភារដកហូតនៅឡើយទេ។ ប៉ុន្ដែជនល្មើសភាគច្រើនជាជនបរទេស៕


Previous Post Next Post