បន្ដអនុវត្តប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ "ពន្លក​បៃតង​"​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.vanromrcm-press.com.kh ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.vanromrcm-press.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បន្ដអនុវត្តប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ "ពន្លក​បៃតង​"​

 


បន្ដអនុវត្តប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ "ពន្លក​បៃតង​"​


កំពង់​ស្ពឺ​៖​ ឯកឧត្ដម​បណ្ឌិត​ សាម​ អ៉ីន​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អមដំណេីរ​ដោយ​  ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​យុទ្ធនាការ​ "ពន្លក​បៃតង​"​ នាព្រឹក​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។




យុទ្ធនាការ​ "ពន្លក​បៃតង​"​ នាព្រឹក​នេះ​ ជា​កិច្ចសហការ​រៀបចំ​ដោយ​ វត្ដអង្គក្ដី​ និងអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ រួមទាំង​សាលាបឋម​សិក្សា​អង្គក្ដី​ ដេីម្បី​ចូលរួម​អភិវឌ្ឍ​ពន្លក​បៃតង​នៅកម្ពុជា​ ដោយ​បាន​ដាំកូនឈេី​ជុំវិញ​បរិវេណ​វត្ត​ និង​សាលារៀន​ ប្រមាណ​ជា​ ៣០០០ដេីម​។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ យុទ្ធនាការ​ "ពន្លក​បៃតង​"​ ឯកឧត្ដម​បណ្ឌិត​ សាម​ អ៉ីន​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​ការសួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ដល់​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ ពន្លក​បៃតង​ នេះផងដែរ។ 

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ដលេីកឡេីងទៀត​ថា​ ការ​ចូលរួម​លេីយុទ្ធនា​ការ​ ពន្លក​បៃតង​ គឺ​ភារកិច្ច​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដេីម្បី​ថែរក្សា​ ការពារ​ បរិស្ថាន​ និង​រក្សា​នូវ​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។ ជាពិសេស​ ដេីម្បី​ទប់​ស្កាត់​នូវ​ការ​បម្រែបម្រួល​អាកាសធាតុ​ ទាំង​កម្ពុជា​ និង​ជា​សកល។

ឯកឧត្តម​បណ្ឌិត​ សូមលេីក​ទឹកចិត្ត​ ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ រួម​ទាំងសមាជិក​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ បន្ត​យ៉ាង​សកម្ម​លេីការ​ចូលរួម​ថែរក្សា​បរិស្ថាន​ តាមរយៈ​ យុទ្ធនាការ​ទាំងបួន​ ដែលបាន​ដាក់ចេញ​ដោយ​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​មាន​ "យុទ្ធនាការ​  ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ​"​ "កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​"​ "ផ្លូវ​ជាតិ​គ្មាន​សំណល់​សំរាម​ប្លាស្ទិក​"​ និង​យុទ្ធនាការ​ "ពន្លក​បៃតង​"​។










Previous Post Next Post