ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.vanromrcm-press.com.kh ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.vanromrcm-press.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ...

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១ ៤១៦នាក់ នៅតាមគណបក្សសង្កាត់ទាំង៧ នៃគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ និងសាខាគណបក្សភូមិ/សហគមន៍ ចំនួនសរុបប្រមាណ ១ ៨០០នាក់ផងដែរ។



ឯកឧត្តម ហេង សួរ ក្នុងនាមថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ជួយផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ: ដល់គណៈកម្មាធិការគណបក្សខណ្ឌ និងគណៈកម្មាធិការគណបក្សសង្កាត់ ក្នុងការពង្រឹងការងារគណបក្សនៅមូលដ្ឋានទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមគោលការណ៍គណបក្ស គឺរក្សាចាស់បង្កើនថ្មី។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកំណើនសមាជិកបក្សក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើងគួរឱ្យកត់សំគាល់។

ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធី អំពីប្រវត្តិស្នាដៃ និងសមិទ្ធផលបក្ស រចនាសម្ព័ន្ធបក្ស កម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលើកឡើងពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈគោលជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាចំណុចសំខាន់សមាជិកបក្សត្រូវយល់ដឹងឱ្យច្បាស់។ ឯកឧត្តមក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ឱ្យច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងនូវដំណាក់កាលដែលត្រូវសម្រេចឱ្យបាន និងជាស្នូលសម្រាប់ដឹកនាំប្រទេសឈានទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលអ្វីៗទាំងអស់ គឺដើម្បីប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវចាំថាគណបក្សដឹកនាំផ្អែកលើគោលការណ៍ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ចំណុចខ្លាំងទាំងនេះហើយដែលធ្វើឱ្យគណបក្សកាន់តែរឹងមាំនិងជឿជាក់ពីប្រជាជន ហើយសមាជិកគណបក្សចេះតែកើនឡើងជាបន្តបន្ទាប់រហូតមកដល់ជាង ៧លាននាក់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ៕

#CPP #HENGSour







Previous Post Next Post